វិមល បច្ចុប្បន្នជាពណ្ណាធីការ – អ្នកស្រាវជ្រាវនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ បន្ទាប់ពីកម្មវិធី កម្ពុជាអាយស៊ីធីខែម ឆ្នាំ២០១៨ ត្រូវបានបង្កើតឡើង គាត់បានដើរតួនាទីជាអ្នកសម្របសម្រួលក្នុងខែមនេះ។ គាត់ធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកចូលរួមខែម ចាប់ទាំងពីដំណើរការដំបូងនៃជ្រើសរើសរហូតដល់បេក្ខជនត្រូវបានជ្រើសរើស ដោយចូលរួមក្នុងការជ្រើសរើស និងធ្វើការទំនាក់ទំនងជាមួយអ្នកចូលរួម។ ក្រៅពីនេះ គាត់ក៏ធ្វើការលើការបោះផ្សាយ និងបកប្រែរាល់អត្ថបទ និងប្លក់ទាំងអស់ពីភាសាអង់គ្លេសទៅជាខេមរភាសា។