Alam​ Primanda

Alam​ ដឹកនាំ​លទ្ធកម្ម​ទិន្នន័យ​ និង​កម្មវិធី​ភាព​ជា​ដៃគូ​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍​ និង​ឥណ្ឌូចិន​ តាម​រយៈ​ភាព​ជា​ដៃគូ​នៃ​ការ​ផ្លាស់​ប្តូរ​តម្លៃ​ជា​យុទ្ធសាស្ត្រ​ នៅ​ក្នុង​កម្រិត​ផ្សេងៗ​ដូច​ជា​ សហគមន៍​ រដ្ឋាភិបាល​ ពាណិជ្ជកម្ម​ អ្នក​អភិវឌ្ឍន៍​ អ្នក​ចាប់ផ្តើម​អាជីវកម្ម​ incubation​ hub​ និង​crowd-sourcing​ model​។​ ក្នុង​រយៈពេល​ ៧​ឆ្នាំ​ កន្លង​មក​ គាត់​បាន​ធ្វើការ​ជាមួយ​អ្នកដឹកនាំ​ឧស្សាហកម្ម​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ខាងលើ​ ដើម្បី​ធ្វើ​ឱ្យ​មាន​ឥទ្ធិពល​ដល់​ជីវិត​រស់នៅ​របស់​ប្រជាជន​ តាម​រយៈ​ការ​បើក​ដំណើរការ​ផលិតផល​ និង​សេវាកម្ម​ផ្សេងៗ​ និង​គ្រប់គ្រង​វា​។​

​គោលបំណង​មួយ​នៃ​តួនាទី​របស់​គាត់​គឺ​ ដើម្បី​ភ្ជាប់​ដៃគូ​ ទៅ​នឹង​ការ​ចូលរួម​ចំណែក​ និង​ប្រើប្រាស់​កម្មវិធី​ទីតាំង​បើក​ទូលាយ​ HERE​ ដូច្នេះ​យើង​អាច​បង្កើន​សេដ្ឋកិច្ច​ក្នុង​តំបន់​ ដោយ​បង្កើន​ប្រសិទ្ធភាព​ធាតុ​ផ្សំ​នៃ​ទីតាំង​។​ លើស​ពី​នេះ​ទៀត​ គោលដៅ​ទៅ​វិញ​ទៅ​មក​ចុង​ក្រោយ​នៃ​ភាព​ជា​ដៃគូ​នេះ​ កំពុង​បង្កើត​ការ​ផ្លាស់​ប្តូរ​តម្លៃ​ ដោយ​គាំទ្រ​ឱ្យ​មាន​ដៃគូ​សហការ​ ដើម្បី​បង្កើត​បណ្តាញ​ថ្មី​នៃ​ការ​ច្នៃប្រឌិត​ផលិតផល​ ការ​ជំរុញ​ផលប័ត្រ​របស់​ពួក​គេ​ និង​រក​ប្រាក់​ចំណូល​ពី​ផលិតផល​។​