Win Hla Hla

Hla​ Hla​ កំពុង​មាន​បេសកកម្ម​មួយ​ដើម្បី​អភិវឌ្ឍ​ការ​រៀនសូត្រ​ និង​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​រូប​ អាច​មាន​លទ្ធភាព​ទទួល​បានការ​អប់រំ​ប្រកបដោយ​គុណភាព​ តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​Virtual​ Reality​ បច្ចេកវិទ្យា​Augmented​ Reality​ និង​បច្ចេកវិទ្យា​ទូរស័ព្ទ​ដៃ​ផ្សេង​ទៀត​។​ បន្ទាប់​ពី​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​រដ្ឋបាល​សាធារណៈ​ នៅ​សាកលវិទ្យាល័យ​ Harvard​ Kennedy​ School​ of​ Government​ គាត់​បាន​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​អប់រំ​ ដែល​មាន​មូលដ្ឋាន​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​របស់​អង្គការ​ណា​សា​ នៅ​តំបន់​ Silicon​ Valley​។​

360ed​ កំពុង​ផ្តល់​ការ​ប្រឹក្សា​ផ្នែក​គោលនយោបាយ​ ការ​បណ្តុះបណ្តាល​គ្រូបង្រៀន​ និង​ការ​ដាក់​បញ្ចូល​បច្ចេកវិទ្យា​ច្នៃប្រឌិត​ទៅ​ក្នុង​គរុកោសល្យ​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ដោយ​ចាប់ផ្តើម​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា​។​ ការងារ​របស់​ពួក​គាត់​ត្រូវ​បាន​ទទួលស្គាល់​ដោយ​អង្គការ​យូ​ណេ​ស្កូ​ ហើយ​ទទួល​បាន​ពានរង្វាន់​សម្រាប់​ការ​ច្នៃប្រឌិត​ក្នុង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ នៅ​ខែកុម្ភៈ​ ឆ្នាំ​២០១៨​។​

​បច្ចុប្បន្ន​នេះ​ Hla​ Hla​ ជា​នាយក​ប្រតិបត្តិនៃ​ការិយាល័យ​ប្រចាំ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ និង​ធ្វើការ​លើ​គម្រោង​ EdTech​ ដែល​នឹង​នាំ​មក​នូវ​ផល​ប៉ះពាល់​ដែល​អាច​វាស់វែង​បាន​ ភ្លាមៗ​ និង​កំណើន​ជា​លំដាប់​ ក្នុង​ការ​ផ្លាស់​ប្តូរ​ការ​អប់រំ​ថ្នាក់​ជាតិ​ និង​លើស​ពី​នេះ​ទៀត​។​