ធី ទ្រី

ធី​ ទ្រី​ ជានា​យក​ប្រតិបត្តិ​/​និពន្ធ​នាយក​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​។​ ក្នុង​រយៈពេល​ ១០​ឆ្នាំ​ ចុង​ក្រោយ​នេះ​ គាត់​បាន​លើកកម្ពស់​ទិន្នន័យ​បើក​ទូលាយ​ សហគមន៍​ទិន្នន័យ​បើក​ទូលាយ​រឹង​មាំ​ និង​កិច្ចសន្យា​បើក​ទូលាយ​ ដើម្បី​លើកកម្ពស់​តម្លាភាព​ និង​គណនេយ្យ​ភាព​ សម្រាប់​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​តំបន់​មេគង្គ​ទាំងមូល​។​

​ក្នុង​នាម​ជានា​យក​ប្រតិបត្តិ​/​និពន្ធ​នាយក​ គាត់​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​ការ​ចូល​ប្រើ​ជា​សាធារណៈ​នូវ​ទិន្នន័យ​បច្ចុប្បន្ន​ និង​ប្រវត្តិសាស្ត្រ​ និង​ព័ត៌មាន​អំពី​និន្នាការ​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​។​ គេហទំព័រ​ទិន្នន័យ​បើក​ទូលាយ​ អូ​ឌី​ស៊ី​ គឺជា​វិធី​ចម្បង​ សម្រាប់​ចងក្រង​ទិន្នន័យ​ដែល​អាច​រកបាន​ដោយ​សេរី​ពី​ប្រភព​សាធារណៈ​ជា​ច្រើន​។​

​នៅ​ឆ្នាំ​២០១៥​ គាត់​បាន​ចូលរួម​ក្នុង​កម្មវិធី​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ នៅ​ប្រទេស​ថៃ​ ក្នុង​នាម​ជា​អ្នកចូលរួម​ ហើយ​បន្ទាប់​មក​ក្នុង​ឆ្នាំ​២០១៧​ អង្គការ​របស់​គាត់​ទទួល​បាន​ឱកាសល្អ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ នៅ​ឆ្នាំ​២០១៧​ នៅ​ខាងក្រៅ​ប្រទេស​ថៃ​។​ បន្ទាប់​ពី​ការ​រៀបចំ​កម្មវិធី​នេះ​ប្រកបដោយ​ជោគជ័យ​ អង្គការ​អូ​ឌី​ស៊ី​ត្រូវ​បាន​លើកទឹកចិត្ត​ដោយ​សមាជិក​គណៈកម្មាធិការ​នៃ​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ និង​សហគមន៍​ទិន្នន័យ​បើក​ទូលាយ​ដើម្បី​រៀបចំ​ កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០១៨​។​ ទ្រី​ក៏​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​យុទ្ធនាការ​កៀរគរ​ថវិកា​សម្រាប់​កម្មវិធី​នេះ​ផង​ដែរ​។​

​ទ្រី​ គឺជា​សមាជិក​ម្នាក់​នៃ​គណៈកម្មាធិការ​ប្រឹក្សា​យោបល់​របស់​មជ្ឈមណ្ឌល​សាកល​ដើម្បី​សិក្សា​តំបន់​មេគង្គ​ (GCMS)​ នៅ​កម្ពុជា​។​