សូផា រតនា

ក្ន​ង​នាម​ជា​អតីត​និស្សិត​អាហារូបករណ៍​ Fulbright​ ម្នាក់​ លោក​ រតនា​ មាន​ជំនាញ​វិជ្ជាជីវៈ​ដែល​ពាក់ព័ន្ធ​ចម្រុះ​ទៅ​នឹង​ Portfolio​ ដោយ​រាប់​ចាប់តាំងពី​ការ​បង្ហាត់បង្រៀន​នៅ​តាម​សាកលវិទ្យាល័យ​សាធារណៈ​ រហូត​ដល់​ការ​គ្រប់គ្រង​ក្រុមហ៊ុន​ឯកជន​ក៏​ដូច​ជា​ស្ថាប័ន​មិន​គិត​ប្រាក់​ចំនេញ​ផង​ដែរ​។​ តាម​រយៈ​បទ​ពិសោធន៍​នៅ​តាម​សាលា​ និង​អាជីព​របស់​គាត់​ លោក​ រតនា​ បាន​អភិវឌ្ឍ​ចំនាប់អារម្មណ៍​របស់​គាត់​បន្ថែម​ទៅ​លើ​ប្រធានបទ​ជា​ច្រើន​ រួម​មានការ​អប់រំ​កម្រិត​ឧត្តម​សិក្សា​ និង​ការ​ជម្រុញ​ភាព​អង់អាច​ដល់​យុវជន​ ការ​រស់នៅ​ក្នុង​ទីក្រុង​ប្រកបដោយ​និរន្តរភាព​ អន្តរ​កម្ម​របស់​មនុស្ស​នៅ​យុគសម័យ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ និង​សុខភាព​សាធារណៈ​។​ អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ​ ដែល​លោក​ រតនា​បាន​ចូលរួម​ក្នុង​ការ​បង្ការ​ជំងឺអេដស៍​ដល់​ប្រជាជន​កម្ពុជា​ដែល​ងាយ​ប្រឈម​នឹង​ជំងឺ​នេះ​ ប្រកបដោយ​វិជ្ជា​ជិ​វៈ​ ដោយ​លោក​បាន​ផ្តោត​សំខាន់​ពី​របៀប​ដែល​ព័ត៌មាន​ទំនាក់ទំនង​ដែល​មាន​ស្រាប់​ និង​ទើប​មក​ដល់​ថ្មី​ រួម​ទាំង​បច្ចេកវិទ្យា​នានា​ អាច​ពង្រីក​បន្ថែម​នូវ​គុណ​តម្លៃ​ដល់​ការងារ​ការ​បង្ការ​ជំងឺអេដស៍​តាម​អន​ឡាញ​ និង​នៅ​តាម​កម្រិត​សហគមន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​