Chit Aein Thu

Chit​ គឺជា​អ្នកតស៊ូ​មតិ​សម្រាប់​ការ​អប់រំ​ប្រកបដោយ​គុណភាព​ និង​ការ​ពង្រឹង​ភាពអង់អាចរបស់​យុវជន​។​ បន្ទាប់​ពី​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ នៅ​សាកលវិទ្យាល័យ​សិក្សា​កុំព្យូទ័រ​ នាទី​ក្រុង​យ៉ាំ​ង​ហ្គោ​ន​ និង​បញ្ចប់​ថ្នាក់ក្រោយឧត្តម​សិក្សា​ ផ្នែក​វិភាគ​ប្រព័ន្ធ​កុំព្យូទ័រ​ ពី​សាកលវិទ្យាល័យ​ជាតិ​សឹ​ង្ហ​បុរី​ ហើយ​ Chit​ ក៏​មានបទពិសោធន៍​ការងារ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ទាំង​នៅ​ប្រទេស​សឹ​ង្ហ​បុរី​ និង​មី​យ៉ា​ន់​ម៉ា​ផង​ដែរ​។​ បច្ចុប្បន្ន​នេះ​ Chit​ កំពុង​រស់នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ធ្វើការ​លើកកម្ពស់​ការ​អប់រំ​តាម​រយៈ​បច្ចេកវិទ្យា​។​ គោលដៅ​របស់​គាត់​ គឺ​ផ្តល់​ការ​អប់រំ​ក្នុង​តំបន់​ ដែល​មិន​មាន​លទ្ធភាព​ទទួល​បានការ​អប់រំ​ និង​សាលារៀន​ប្រកបដោយ​គុណភាព​។​ គាត់​បាន​ចាប់ផ្តើម​អង្គការ​ CCEducare​ នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ចាប់តាំងពី​ឆ្នាំ​២០១៧​ និង​បាន​រៀបចំ​សិក្ខាសាលា​អក្ខរកម្ម​ឌី​ជី​ថ​ល​ ដោយ​ប្រើប្រាស់​ការ​រៀន​បញ្ចូល​គ្នា​ (​ការ​រៀន​ដោយ​ជួប​ផ្ទាល់​ និង​ការ​រៀន​លើ​បណ្ដាញ​)​។​ អង្គការ​របស់​គាត់​ផ្តល់​ដំណោះស្រាយ​ទាក់ទង​នឹង​ការ​រៀនសូត្រ​ ដោយ​ធ្វើការ​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​។​ បេសកកម្ម​របស់​គាត់​ គឺ​ដើម្បី​ជួយ​យុវវ័យ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ បង្ហាញ​នូវ​សក្តានុពល​ភាព​ជា​អ្នកដឹកនាំ​ ដោយ​ការ​ផ្តល់​នូវ​ការ​រៀនសូត្រ​ពេញ​មួយ​ជីវិត​ ជាមួយនឹង​បច្ចេកវិទ្យា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ រហូត​បញ្ចប់​ថ្នាក់ឧត្តម​សិក្សា​ និង​ក្លាយទៅជា​អ្នក​ផ្លាស់​ប្តូរ​ នៅ​ក្នុង​សហគមន៍​របស់​ពួក​គាត់​។