​សំ​អាន​ ម៉ារ​ឌី​

ធ្លាប់​ជា​អ្នកចូលរួម​ម្នាក់​ក្នុង​កម្មវិធី​ មេគង្គ​ អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០១៧​ ដែល​បាន​ប្រារព្ធ​ឡើង​នៅ​កម្ពុជា​ ឥឡូវនេះ​ ម៉ារ​ឌី​ ក្លាយទៅជា​អ្នកសម្របសម្រួល​ម្នាក់​ក្នុង​កម្មវិធី កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ក្នុងឆ្នាំនេះ​ ។​ បច្ចុប្បន្ន​ គាត់​ជា​ជំនួយការ​ផ្នែក​អភិវឌ្ឍន៍​គេហទំព័រ​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​។​

​សម្រាប់​ កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ម៉ារ​ឌី​ទទួល​បន្ទុក​ផ្នែក​រចនា​ និង​អភិវឌ្ឍ​គេហទំព័រ​ ក៏​ដូច​ជា​ធ្វើ​បច្ចុប្បន្នភាព​ទៅ​លើ​ព័ត៌មាន​នៅ​លើ​គេហទំព័រ​ មុន​ពេល​ កំឡុង​ពេល​ និង​ក្រោយ​បញ្ចប់​កម្មវិធី​ ។​ លើស​ពី​នេះ​ទៅ​ទៀត​ គាត់​ក៏​ផ្តល់​ជំនួយ​ និង​ដំណោះស្រាយ​ទាក់ទង​នឹង​ព័ត៌មានវិទ្យា​ ក្នុង​ដំណើរការ​ប្រព្រឹត្ត​ទៅ​នៃ​កម្មវិធី​ផង​ដែរ​។​