តើ​កម្ពុជា​ អាយ​ស៊ី​ធី ​ខែ​ម​ ជា​អ្វី​?

​កម្ពុជា ​អាយ​ស៊ី​ធី​ ខែ​ម​ ២០១៨​ គឺជា​សិក្ខាសាលា​រយៈពេល​៥​ថ្ងៃ​ស្តី​ពី​ ទិន្នន័យ​បើក​ទូលាយ​ ការ​ច្នៃប្រឌិត​ ភាព​ជា​ពលរដ្ឋ​ និង​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ទំនាក់ទំនង​។​ ក្នុងអំឡុងពេល​នៃ​ខែ​ម​នេះ​ អ្នកចូលរួម​នឹង​អាច​ស្វែង​យល់​ពី​វិធី​ដោះស្រាយ​បញ្ហា​សង្គម​ និង​បរិស្ថាន​នៅ​ក្នុង​សហគមន៍​ ។​

​សិក្ខាសាលា​ឆ្នាំ​២០១៨​ លើកទឹកចិត្ត​ជា​ពិសេស​ដល់​អ្នកចូលរួម​ មក​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ អង្គការ​សង្គម​ស៊ី​វិល​ អ្នកធ្វើការ​ងារ​សហគមន៍​ មន្ត្រី​រដ្ឋាភិបាល​ វិស័យ​ឯកជន​ សាស្ត្រ​ចា​រ្យ​ និង​និស្សិត​សាកលវិទ្យាល័យ​ និង​អ្នក​ចាប់ផ្ដើម​អាជីវកម្ម​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​សិក្ខាសាលា​ឆ្នាំ​ ២០១៨​ នឹង​ដើរ​តាម​គន្លង​ មេគង្គ​ អាយ​ស៊ី​ធី ​ខែ​ម​ ដែល​ទទួល​បាន​ជោគជ័យ​ ជា​បន្តបន្ទាប់​ នា​ឆ្នាំ​ ២០១៧​។​ កម្ពុជា​ អាយ​ស៊ី​ធី​ ខែ​ម​ត្រូវ​បាន​គេ​ស្នើ​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​។​

​តើ​ខែ​ម​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ពេល​ណា​?

កម្ពុជា ​អាយ​ស៊ី​ធី​ ខែ​ម​ ២០១៨​ គឺជា​សិក្ខាសាលា​រយៈពេល​ ៥​ ថ្ងៃ​ ដែល​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ ថ្ងៃ​ទី​ ១៧​ ដល់​ ២១​ ខែធ្នូ​ ២០១៨​។​

​តើ​ខែ​ម​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​កន្លែង​ណា​?

​រាល់​សកម្មភាព​ទាំងអស់​ នៅ​ក្នុង​ខែ​ម​នេះ​ នឹង​ប្រព្រឹត្តិ​ទៅ​ នៅ​​សណ្ឋា​គារ សុ​ខា​ សៀម​រាម​ ក្នុង​ខេត្តសៀមរាប​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​តើ​កម្ពុជា ​អាយ​ស៊ី​ធី​ ខែ​ម​មាន​ទំនាក់ទំនង​អ្វី​ជាមួយ​ មេគង្គ​ អាយ​ស៊ី​ធី​ខែ​ម​?

កម្ពុជា​ អាយ​ស៊ី​ធី​ ខែ​ម គឺជា​ព្រឹត្តិការណ៍​ក្នុងស្រុក​មួយ​ដែល​បាន​អភិវឌ្ឍ​ពី ​មេគង្គ​ អាយ​ស៊ី​ធី ​ខែ​ម​។ មេគង្គ​ អាយ​ស៊ី​ធី ​ខែ​ម​ ត្រូវ​បាន​រៀបចំ​ឡើង​ ចាប់តាំងពី​ឆ្នាំ​ ២០០៨​ សម្រាប់​សហគមន៍​ ដែល​មានបទពិសោធន៍​ និង​ជំនាញ​ផ្សេងៗ​គ្នា​ មក​ពី​តំបន់​មេគង្គ​ក្រោម​។​ មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ ផ្តោត​លើ​ប្រធានបទ​សំខាន់ៗ​ចំនួន​ បី​ គឺ​៖​ ភាព​ច្នៃប្រឌិត​ ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​អភិបាលកិច្ច​ និង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​។​  ​ឆ្នាំ​នេះ​ ជា​ឆ្នាំ​ដំបូង​ដែល​ កម្ពុជា ​អាយ​ស៊ី​ធី ​ខែ​ម​ ​នឹង​រៀបចំ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ សម្រាប់​សហគមន៍​អាយ​ស៊ី​ធី​ (ICT)​ នៅ​កម្ពុជា​។​

​តើនរ​ណាខ្លះ​ដែល​អាច​ចូលរួម​ក្នុង​ខែ​ម​នេះ​?

ខែ​ម​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​សំរាប់​តែ​អ្នកចូលរួម​ ដែល​ជា​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​។​ ខែ​ម​នេះ​ លើកទឹកចិត្ត​ជា​ពិសេស​ដល់​អ្នកចូលរួម​មក​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ អង្គការ​សង្គម​ស៊ី​វិល​ អ្នកធ្វើការ​ងារ​សហគមន៍​ មន្ត្រី​រដ្ឋាភិបាល​ សាស្ត្រ​ចា​រ្យ​ និង​និស្សិត​សាកលវិទ្យាល័យ​ និង​អ្នក​ចាប់ផ្ដើម​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ អ្នកចូលរួម​ទាំងអស់​តម្រូវ​ឱ្យ​ចូលរួម​ កម្មវិធី​ក្នុង​រយៈពេល​ ៥​ថ្ងៃ​ពេញ​ ចាប់ពី​ ថ្ងៃ​ទី​ ១៧​ ដល់​ ២១​ ខែធ្នូ​ ឆ្នាំ​២០១៨​។​ សម្រាប់​វាគ្មិន​ និង​អ្នកសម្របសម្រួល​ខែ​ម​នេះ​ គឺ​បើក​ទូលាយ​ចំពោះ​មនុស្ស​ គ្រប់​គ្នា​នៅ​ជុំវិញ​ពិភពលោក​។​

​តើ​ខ្ញុំ​អាច​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ខែ​ម​នេះ​យ៉ាងដូចម្តេច​?

​ប្រសិនបើ​អ្នក​ចុះ​ឈ្មោះ​ជា​វាគ្មិន​ អ្នក​ក៏​អាច​ចូលរួម​ក្នុង​ការ​ពិភាក្សា​ជា​ក្រុម​ ឬ​ធ្វើ​បទ​បង្ហាញ​ជាមួយនឹង​ការ​អនុវត្ត​ផ្ទាល់​ នៅ​ក្នុង​កម្មវិធី​នេះ​ផង​ដែរ​។​ អ្នកចូលរួម​ម្នាក់ៗ​ អាច​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​ គម្រោង​ ឬ​គំនិត​ផ្តួចផ្តើម​ ក្នុង​មូលនិធិ​ច្នៃប្រឌិត​ កម្ពុជា​ អាយ​ស៊ី​ធី​។​

​តើ​ខ្ញុំ​អាច​ចុះ​ឈ្មោះ​ជា​អ្នកចូលរួម​យ៉ាងដូចម្តេច​?

ដើម្បី​ចូលរួម​ក្នុង​ កម្ពុជា ​អាយ​ស៊ី​ធី​ ខែ​ម​ អ្នក​ត្រូវ​តែ​បំពេញ​ទម្រង់​ចុះឈ្មោះចូលរួម ។ លទ្ធផល​នៃ​ការ​ចូលរួម​ នឹង​ផ្ញើ​ចេញ​តាម​អ៊ី​ម៉ែ​ល​។​

​តើ​ខ្ញុំ​អាច​ចុះ​ឈ្មោះ​ជា​វាគ្មិន​នៅ​ក្នុង​កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ ខែ​ម​នេះ​បាន​យ៉ាងដូចម្តេច​?

​ដើម្បី​ក្លាយជា​វាគ្មិន​នៅ​ ក្នុង​កម្មវិធី​ កម្ពុជា ​អាយ​ស៊ីធី​ ខែ​ម​នេះ​ អ្នក​ត្រូវ​បំពេញ​ ទម្រង់​ចុះ​ឈ្មោះ​ជា​វាគ្មិន។ លទ្ធផល​នៃ​ការ​ចូលរួម​ នឹង​ផ្ញើ​ចេញ​តាម​អ៊ី​ម៉ែ​ល​។

តើ​ខែ​ម​នេះ​មានការ​គាំទ្រ​ថវិកា​ទាំងស្រុង​ដែរ​ឬទេ​?

ចំពោះ​បេក្ខជន​ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូល​រួម​កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ ខែ​ម​ នឹង​ផ្គត់ផ្គង់​រាល់​ការ​ចំណាយ​ទាំងអស់​រួម​មាន​ ថ្លៃ​ស្នាក់​នៅ​ ថ្លៃ​ធ្វើ​ដំណើរ​ និង​ថ្លៃ​ម្ហូបអាហារ​របស់​លោក​អ្នក​ ក្នុង​កំឡុង​ពេល​កម្មវិធី​ពី​ថ្ងៃ​ទី​ ១៧​ ដល់​ ២១​ ខែធ្នូ​ ឆ្នាំ​ ២០១៨​ លើកលែងតែ ​ថ្លៃ​ចុះ​ឈ្មោះ​ចូលរួម ចំនួន ៥០​ ដុល្លារ

​តើ​មានការ​បង់ថ្លៃ​ចុះ​ឈ្មោះ​ចូលរួម​ឬទេ​?

​អ្នកចូលរួម​ទាំងអស់​ដែល​ត្រូវ​ជ្រើសរើស​ នឹង​ត្រូវ​បង់ថ្លៃ​ចុះ​ឈ្មោះ​ចូលរួម​ចំនួន​ ៥០​ ដុល្លារ​អា​មេ​រិ​ក​។​

​តើ​ថ្លៃ​ចុះ​ឈ្មោះ​ចូលរួម​ត្រូវ​បង់​នៅ​ពេល​ណា​?

​ថ្លៃ​ចុះ​ឈ្មោះ​ចូលរួម​នឹង​ត្រូវ​បង់​ នៅ​ថ្ងៃ​ដំបូង​នៃ​កម្មវិធី​។​ ប្រសិនបើ​អាច​ សូម​ភ្ជាប់​មក​ជាមួយ​នូវ​ចំនួន​ទឹកប្រាក់​ដែល​បាន​កំណត់​ ជា​សាច់ប្រាក់​ ដោយសារ​ក្រុមការងារ​យើង​ពុំ​មាន​កន្លែង​ប្តូរ​ប្រាក់​នៅ​ក្នុង​ខែ​ម​ទេ​។​

បន្ទាប់​ពី​ចុះ​ឈ្មោះ​ចូលរួម​រួច​ តើ​ខ្ញុំ​នឹង​អាច​ចូលរួម​នៅ​ក្នុង​ខែ​ម​នេះ​?

​ប្រសិនបើ​អ្នក​ត្រូវ​បាន​ជ្រើសរើស​ អ្នក​នឹង​ទទួល​បានការ​ជូនដំណឹង​តាម​រយៈ​អ៊ី​ម៉ែ​ល​ ដែល​អ្នក​បាន​បំពេញ​នៅ​ក្នុង​ពាក្យ​ចុះ​ឈ្មោះ​សុំ​ចូលរួម​។​

​តើ​ប្រធានបទ​សំខាន់ៗ​នៃ​ខែ​ម​នេះ​មាន​អ្វីខ្លះ​?

  • សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺណែ​ត​
  • ទិន្នន័យ​បើក​ទូលាយ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព
  • កម្មវិធី​ប្រភព​កូដ​បើក​ទូលាយ​ដើម្បី​ភាពល្អ​ប្រសើរ​
  • ​គំនិត​ច្នៃប្រឌិត​សម្រាប់​សង្គម​

ដើម្បី​ស្វែង​យល់​ពី​ការ​ពិពណ៌នា​លម្អិត​នៃ​ប្រធានបទ​នីមួយៗ​ សូម​ចុច​លើ​តំណ​នេះ​ www.cambodiaict.net/themes​។​

តើ​ភាសា​អ្វី​ដែល​នឹង​ត្រូវ​ប្រើ​ សម្រាប់​ការ​ហ្វឹកហាត់​ និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ នៅ​ក្នុង​កម្មវិធី​ខែ​ម​?

កម្មវិធី​ភាគច្រើន​នឹង​ត្រូវធ្វើ​ឡើងជា​ភាសា​ខ្មែរ​។​ ប៉ុន្តែ​មាន​ផ្នែក​មួយ​ចំនួន​ដែល​នឹង​ត្រូវធ្វើ​ឡើងជា​ភាសា​អង់គ្លេស​ ដោយសារ​វាគ្មិន​ និង​អ្នកសម្របសម្រួល​មួយ​ចំនួន​ មិនមែន​ជា​ជនជាតិ​ខ្មែរ​ទេ​។​ យើង​នឹង​ព្យាយាម​ជ្រើសរើស​អ្នកចូលរួម​ ដែល​អាច​ទំនាក់ទំនងជា​ភាសា​អង់គ្លេស​បាន​។​

តើ​ខ្ញុំ​នឹង​ទទួល​បាន​វិញ្ញាបនបត្រ​នៃ​ការ​ចូលរួម​ នៅ​ចុងបញ្ចប់​នៃ​ខែ​ម​ដែរ​ឬទេ​?

​ប្រាកដ​ណាស់​ អ្នក​នឹង​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការ​ចូលរួម​។​ ចំណែកឯ​ វាគ្មិន​ អ្នកសម្របសម្រួល​ និង​អ្នក​ឧបត្ថម្ភ​ នឹង​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការ​អរគុណ​ផង​ដែរ​។​

តើ​ក្រមសីលធម៌​សម្រាប់​អ្នកចូលរួម​នៅ​ក្នុង​កម្ពុជា​ អាយ​ស៊ី​ធី​ ខែ​ម​ មាន​អ្វីខ្លះ​?

ដើម្បី​អាន​ក្រមសីលធម៌​សម្រាប់​អ្នកចូលរួម​ក្នុង​ កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ សូម​ចុច​លើ​ តំណ​នេះ

តើ​អ្នកចូលរួម​ត្រូវ​ស្លៀកពាក់​បែប​ណា​នៅ​ក្នុង​ខែ​ម​នេះ​?

អ្នកចូលរួម​អាច​ស្លៀកពាក់​ដោយ​សេរី​។​

តើ​កន្លែង​ស្នាក់​នៅ​នឹង​រៀបចំ​យ៉ាងដូចម្តេច​?

អ្នកចូលរួម​នឹង​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ដែល​បាន​រៀបចំ​ដោយ​កម្មវិធី​ ហើយ​បន្ទប់​នីមួយៗ​ នឹង​ត្រូវ​បាន​រៀបចំ​សម្រាប់​មនុស្ស​ ២​ នាក់​។​ បន្ទប់​នីមួយៗ​មាន​ បន្ទប់ទឹក​រួម​ និង​សម្ភារៈ​បន្ទប់ទឹក​។​ ការ​ស្នាក់​នៅ​នេះ​ នឹង​រួម​បញ្ចូល​ទាំង​អាហារ​ពេល​ព្រឹក​ ពេល
​ថ្ងៃត្រង់​ និង​ពេល​ល្ងាច​។​ កន្លែង​ស្នាក់​នៅ​នេះ​ ក៏​មាន​អាង​ហែល​ទឹក​ផង​ដែរ​ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ហែល​ទឹក​លេង​ សូម​យក​សម្លៀក​បំពាក់​ហែល​ទឹក​។

តើ​ខ្ញុំ​អាច​ទៅ​កន្លែង​ណា​ផ្សេង​ នៅ​កំឡុង​ពេល​កម្មវិធី​បាន​ឬទេ​?

ដើម្បី​ហេតុផល​សុវត្ថិភាព​ អ្នកចូលរួម​ទាំងអស់​មិន​ត្រូវ​ចាក​ចេញពី​ទីតាំង​ខែ​ម​នោះ​ទេ​។​

​តើ​សេវា​អ៊ី​ន​ធឺ​ណិ​ត​ និង​ទូរស័ព្ទ​នឹង​ផ្តល់​ឱ្យ​យ៉ាងដូចម្តេច​?

សេវា​អ៊ិ​ន​ធើ​ណិ​ត​ នឹង​មាន​ផ្តល់​ជូន​នៅ​ក្នុង​បរិវេណ​សណ្ឋាគារ​ ប៉ុន្តែ​ទំហំ​នៃ​សេវា​អាច​មាន​កំណត់​។​ ដូច្នេះ​ អ្នក​គួរ​ចៀសវាង​ការ​ទាញ​យក​ទិន្នន័យ​ ឬ​ឯកសារ​ណា​ដែល​មាន​ទំហំ​ធំ​។​

ប្រសិនបើ​អ្នក​ចង់​ប្រើប្រាស់​សេវា​អ៊ិ​ន​ធើ​ណិ​ត​គ្រប់គ្រាន់​ អ្នក​អាច​ប្រើ​អ៊ី​ន​ធឺណិ​ត​ក្នុង​ទូរស័ព្ទ​ដៃ​របស់​អ្នក​។​ សម្រាប់​វាគ្មិន​ និង​អ្នកសម្របសម្រួល​អន្តរជាតិ​៖​ អ្នក​គួរ​ទិញ​ស៊ី​មកា​ត​ពី​ក្រុមហ៊ុន​ ស្មា​ត​ ឬ​សែ​ល​កាត​ នៅ​ឯអាកាស​យានដ្ឋាន​។​

សម្គាល់​៖ ​កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ គឺជា​ឱកាសល្អ​មួយ​ក្នុង​ការ​ជួបជុំ​ និង​សហការ​ជាមួយ​អ្នក​ដទៃ​ ដូច្នេះ​យើង​ស្នើ​ឱ្យ​អ្នកចូលរួម​ទាំងអស់​យកចិត្តទុកដាក់​នៅ​ក្នុង​កម្មវិធី​ ហើយ​សូម​ព្យាយាម​កុំ​ប្រើប្រាស់​ទូរស័ព្ទ​ និង​កុំព្យូទ័រ​របស់​អ្នក​។​

​តើ​អាហារ​នឹង​ត្រូវ​បាន​រៀបចំ​យ៉ាងដូចម្តេច​?

អាហារ​នឹង​ត្រូវ​ផ្តល់​ជូន​ នៅ​ក្នុង​ទីតាំង​នៃ​ កម្ពុជា ​អាយ​ស៊ី​ធី ​ខែ​ម​។​

តើ​ខ្ញុំ​គួរ​រៀបចំ​អ្វីខ្លះ​សម្រាប់​ចូលរួម​ខែ​ម​នេះ​?

  • ​សម្រាប់​អ្នកធ្វើការ​វិស័យ​អភិវឌ្ឍន៍​ អ្នក​សារព័ត៌មាន​ និង​ផ្នែក​ដទៃ​ទៀត​ ដែល​ពាក់ព័ន្ធ​នឹង​ទិន្នន័យ​ និង​បញ្ហា​បច្ចេកទេស​ គប្បី​ភ្ជាប់​មក​ជាមួយ​នូវ​ ការ​ពិពណ៌នា​អំពី​បញ្ហា​ ឯកសារ​ធនធាន​ របាយការណ៍​ សំណុំ​ទិន្នន័យ​ សម្ភារៈ​ និង​របស់​ពាក់ព័ន្ធ​ផ្សេងៗ
    ​ទៀត​ ដែល​អាច​ជួយ​ដល់​អ្នកចូលរួម​ដទៃ​ទៀត​ក្នុង​ការ​ស្វែង​យល់​ និង​ដោះស្រាយ​បញ្ហា​ ។​
  • យើង​លើកទឹកចិត្ត​ឱ្យ​អ្នកចូលរួម​ទាំងអស់​ដឹកនាំ​ការ​ពិភាក្សា​។​ អ្នកចូលរួម​ទាំងអស់​អាច​លើកយក​បញ្ហា​ គំនិត​ សាច់​រឿង​ សម្ភារៈ​ ឧបករណ៍​ ឬ​គេហទំព័រ​នានា​ មក​បង្ហាញ​ដល់​អ្នក​ដទៃ​ទៀត​។​
  • កុំព្យូទ័រ​នឹង​ត្រូវ​ប្រើប្រាស់​ នៅ​ក្នុង​កម្មវិធី​ភាគច្រើន​ ដែល​មានការ​អនុវត្ត​ផ្ទាល់​ ដូច្នេះ​អ្នកចូលរួម​ គួរ​ភ្ជាប់​មក​ជាមួយ​នូវ​កុំព្យូទ័រ​យួរដៃ​ផ្ទាល់ខ្លួន​។​ ខែ​ម​នេះ​នឹង​ មិន​ផ្តល់​កុំព្យូទ័រ​ដល់​អ្នកចូលរួម​ប្រើប្រាស់​ឡើយ​។​
  • ប្រសិនបើ​អ្នកមាន​ម៉ាស៊ីនថតរូប​ ថត​វី​ដេ​អូ​ ថត​សំឡេង​ ឬ​ឧបករណ៍​ផ្សេងៗ​ទៀត​ អ្នក​គួរ​យក​ឧបករណ៍​ទាំងនោះ​មក​ជាមួយ​ ព្រោះ​វា​អាច​នឹង​ជា​ជំនួយ​ និង​អាច​ប្រើប្រាស់​បាន​ ក្នុងអំឡុងពេល​សិក្ខាសាលា​។​

​តើ​ខ្ញុំ​ត្រូវ​យក​អ្វី​ខ្លះមក​ជាមួយ​?

សម្រាប់​វាគ្មិន​ និង​អ្នកសម្របសម្រួល​អន្តរជាតិ​៖

  • លិខិតឆ្លងដែន​
  • សំបុត្រ​ឡើង​យន្តហោះ​៖​ សូម​រក្សា​សំបុត្រ​ទាំងនេះ​ទុកជា​មួយ​អ្នក​ ព្រោះ​ក្រុមការងារ​ខែ​ម​នឹង​ប្រមូល​សំបុត្រ​ទាំងនេះ​ពី​អ្នក​ នៅ​ពេល​អ្នកចូលរួម​កម្មវិធី​។​

អ្នកចូលរួម​ក្នុងស្រុក​ និង​វាគ្មិន​ រួម​ទាំង​គណៈប្រតិភូ​ពិសេស​ ពី​តំណាង​រាជរដ្ឋាភិបាល

  • អត្តសញ្ញាណប័ណ្ណ​ ឬ​លិខិតឆ្លងដែន

​តើ​ខ្ញុំ​ត្រូវធ្វើ​ដំណើរ​ទៅ​ចូលរួម​ខែ​ម​ដោយ​របៀប​ណា​?

អ្នកចូលរួម​អន្ដរជាតិ​៖ ក្រុមការងារ​ខែ​ម​នឹង​រៀបចំ​ទទួល​ស្វាគមន៍​អ្នក​ នៅ​ឯអាកាស​យានដ្ឋាន​ ព្រមទាំង​នាំ​អ្នក​មក​កាន់​ទីតាំង​កម្មវិធី​តែ​ម្តង​។​

អ្នកចូលរួម​ក្នុងស្រុក​៖ អ្នក​រៀបចំ​កម្មវិធី​នឹង​រៀបចំ​រថយន្តក្រុង​ ដើម្បី​ជូន​អ្នកចូលរួម​ពី​ភ្នំពេញ​ ទៅ​សៀមរាប​ និង​ត្រឡប់​មក​វិញ​។​ សម្រាប់​អ្នកចូលរួម​មក​ពី​ខេត្តបាត់ដំបង​ កំពង់ធំ​ ព្រះ​វិហារ​ ឧត្តរមានជ័យ បន្ទាយ​មាន​ជ័យ​ និង​ពោធិ៍សាត់​ សូម​ធ្វើ​ដំណើរ​ទៅ​កាន់​​ខេត្តសៀមរាប​ដោយ​ផ្ទាល់​ នៅ​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៨​ ហើយ​សូម​ប្រាកដ​ថា​ អ្នក​នឹង​ទៅ​ដល់សណ្ឋា​គារ សុ​ខា​ សៀម​រាប ​មុន​ម៉ោង​ ៥​ ល្ងាច​ ដូច្នេះ​អ្នក​អាច​ចូលរួម​ពិធី​ពិសារ​ភោជនាហារ​ស្វាគមន៍​នា​ពេល​ល្ងាច​។​ សូម​ចង​ចាំ​ថា​ អ្នក​រៀបចំ​កម្មវិធី​ នឹង​មិន​​ទទួល​ខុស​ត្រូវ​​ចំពោះ​រាល់​​ការ​​ចំណាយ​​របស់​​អ្នក​​មុន​​ និង​​ក្រោយ​​កម្ម​វិធី​ កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ទេ​។​

តើ​ខ្ញុំ​ទទួល​បាន​ទិដ្ឋាការ​កម្ពុជា​យ៉ាងដូចម្តេច​?

​អ្នក​រៀបចំ​កម្មវិធី​នឹង​ចេញ​លិខិត​អញ្ជើញ​ ជូន​ចំពោះ​វាគ្មិន​ អ្នកសម្របសម្រួល​ និង​អ្នកចូលរួម​ ប៉ុន្តែ​អ្នក​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការ​ដាក់​ស្នើ​ទិដ្ឋាការ​របស់​អ្នក​ ដើម្បី​ចូល​មក​ប្រទេស​កម្ពុជា​។​

​តើ​ខ្ញុំ​អាច​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​អំពី​កម្មវិធី​បាន​យ៉ាងណា​?

​រាល់​ព័ត៌មាន​ទាំងអស់​ដែល​ទាក់ទង​នឹង​ កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ នឹង​មាននៅ​លើ​គេហទំព័រ​របស់​យើង​៖ www.cambodiaict.net​។​ លើស​ពី​នេះ​ យើង​នឹង​ផ្ញើ​ព័ត៌មាន​ចាំបាច់​បន្ថែម​ទៀត​ ដល់​បេក្ខជន​ដែល​ត្រូវ​បាន​ជ្រើសរើស​ រួម​ទាំង​វាគ្មិន​
អ្នកសម្របសម្រួល​ និង​ភ្ញៀវ​ពិសេស​។

​ក្នុង​ករណី​មាន​សំណួរ​ផ្សេង​ទៀត​ សូម​ទាក់ទង​មក​កាន់​៖ event@cambodiaict.net ។

បើ​មាន​សំណួរ​ទាក់ទង​នឹង​ខែ​ម​ តើ​ខ្ញុំ​គួរ​ទាក់ទង​អ្នក​ណា​?

​ករណី​មាន​សំណួរ​បន្ថែម​ អ្នក​អាច​ទាក់ទង​មក​ event@cambodiaict.net

អ្នក​ក៏​អាច​ទាក់ទង​មក​កាន់​ បណ្តាញ​សង្គម​របស់​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ផង​ដែរ​តាម​រយៈ ទំព័រហ្វេសប៊ុក និងTwitter

តើ​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​មាន​ទំព័រ​បណ្តាញ​សង្គម​ឬទេ​?

កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ មាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក និងគណនី Twitter

​តើ​ Hashtag​ នៃ​ខែ​ម​គឺជា​អ្វី​?

Hashtag​ ផ្លូវការ​នៃ​កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​គឺ​ #CICTCamp2018 ​និង​ #KHICTCamp​។​