កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ ២០១៨៖​ កម្មវិធី​បោះជំរុំ​បច្ចេកវិទ្យា​ដំបូង​បង្អស់​នៅ​ប្រទេស​កម្ពុជា​

​កម្មវិធី​បោះជំរុំ​បច្ចេកវិទ្យា​ដំបូង​បង្អស់​នៅ​ប្រទេស​កម្ពុជា​ ដែល​ជា​កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ មាន​រយៈពេល​ ៥​ ថ្ងៃ​ នឹង​ត្រូវ​បាន​ប្រារព្ធ​នៅ​ក្នុង​ខេត្តសៀមរាប​ស​ប្តា​ហ៍​ក្រោយ​។​ នៅ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ យើង​ពិតជា​មាន​ក្តី​រំភើប​នឹង​ចូលរួម​រៀបចំ​ការ​ចែករំលែក​ចំនេះដឹង​ស្តី​ពី​ប្រធានបទ​សំខាន់ៗ​ដូច​ជា​ សន្តិសុខ​ប្រព័ន្ធ​អ៊ីនធឺណិត​ ប្រភព​កូដ​បើក​ទូលាយ​ គំនិត​ច្នៃប្រឌិត​សង្គម​ និង​គុណប្រយោជន៍​នៃ​ទិន្នន័យ​បើក​ទូលាយ​។​ ការ​បោះជំរុំ​នេះ​នឹង​នាំ​មក​ជាមួយ​គ្នា​នូវ​អ្នកចូលរួម​ចម្រុះ​ដែល​មក​ពី​វិស័យ​សាធារណៈ​ វិស័យ​ឯកជន​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដើម្បី​រៀនសូត្រ​ពី​របៀប​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រកបដោយ​សុវត្ថិភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សង្គម​ និង​បរិស្ថាន​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ​។​ ផ្នែក​មួយ​ដែល​កាន់តែ​រំភើប​ជាងគេ​បំផុត​នៃ​ការ​បោះជំរុំ​នោះ​គឺ​ ឱកាស​សម្រាប់​អ្នកចូលរួម​ដើម្បី​ទទួល​បាន​មូលនិធិ​គំនិត​ច្នៃប្រឌិត​សង្គម​សម្រាប់​គម្រោង​ផ្ទាល់ខ្លួន​របស់​ពួក​គេ​។​ គោលដៅ​ចម្បង​របស់​យើង​ គឺ​ដើម្បី​ឱ្យ​អ្នកចូលរួម​នាំ​យក​មេរៀន​ដែល​ពួក​គេ​ទទួល​បាន​ពី​ការ​បោះជំរុំ​នេះ​ និង​អាច​ប្រើប្រាស់​វា​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ប្រឈម​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ​។​ យើង​នឹង​ធ្វើការ​ផ្តល់​មូលនិធិ​សម្រាប់​គម្រោង​ចំនួន​បី​ ដើម្បី​ធ្វើការ​សាកល្បង​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​ទាក់ទង​ទៅ​នឹង​វិធីសាស្ត្រ​នានា​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រឈម​នានា​នៅ​ក្នុង​អាជីវកម្ម​ ឬ​ក្នុង​សហគមន៍​របស់​ពួក​គេ​។​ អ្នក​អាច​អាន​បន្ថែម​អំពី​កម្មវិធី​បោះជំរុំ​នេះ​ រួម​ទាំង​ការ​ប្រមើល​ពី​អ្នក​រៀបចំ​កម្មវិធី​នេះ​ផ្ទាល់​ នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រវិទ្យុ​សំលេង​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​ រៀប​រៀង​ដោយ​ សុខ​ សុ​ភ័​ក្ត្របញ្ញា​។​