សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ១០១៖​ ការ​វាយប្រហារ​ គោល​គំនិត​ និង​បច្ចេកទេស​

​កញ្ញា​ វឿ​ន​ លក្ខណា​ គឺជា​អ្នកគ្រប់គ្រង​ទូទៅ​ នៅ​វិទ្យាស្ថាន​សាន់​រ៉ា​យស៍​ និង​ជា​អ្នក​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បណ្តុះ​បណ្តា​អ្នកជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​ជំនាន់​ក្រោយ​។​ ថ្ងៃនេះ​ យើង​មានឱកាស​ចូលរួម​ស្ដាប់​ការ​ចែករំលែក​នូវ​ជំនាញ​ និង​បទ​ពិសោធន៍​ របស់​កញ្ញា​ នៅ​ក្នុង​បទ​បង្ហាញ​ក្រោម​ប្រធានបទ​ សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ១០១៖​ ការ​វាយប្រហារ​ គោល​គំនិត​ និង​បច្ចេកទេស​ជុំវិញ​ប្រធានបទ​ សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​ ​ជា​កិច្ច​ចាប់ផ្តើម​ កញ្ញា​បាន​បង្ហាញ​ទិដ្ឋភាព​ទូទៅ​នៃ​សារៈសំខាន់​នៃ​ដំណោះស្រាយ​សម្រាប់​ សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ក៏​ដូច​ជា​ពន្យល់​អំពី​ផល​ប៉ះពាល់​ ដែល​វា​មាននៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​។​ យើង​មិន​អាច​ប្រកែក​បាន​ទេ​ថា​ សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ គឺជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​មួយ​ មិន​ត្រឹមតែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជា​ប្រធានបទ​ដ៏​ក្តៅ​នៅ​លើ​ពិភពលោក​ផង​ដែរ​។​ មាន​ប្រទេស​ជា​ច្រើន​បាន​ជួប​ប្រទះ​នូវ​ការ​វាយលុក​ DDOS​ រយៈពេល​ប៉ុន្មាន​ខែ​មុន​នេះ​។​ នេះ​គឺជា​បញ្ហា​ដែល​យើង​គួរតែ​យកចិត្តទុកដាក់​ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​មនុស្ស​គ្រប់​រូប​ ដូច​ជា​ បុគ្គល​ម្នាក់ៗ​ សាជីវកម្ម​ អាជីវកម្ម​ និង​ស្ថាប័នរដ្ឋ​ផង​ដែរ​។​ ​ការ​វាយប្រហារ​តាម​អ៊ី​ធឺ​ណិ​ត​អាច​កើតឡើង​នៅ​ក្នុង​ទម្រង់​ជា​ច្រើន​ និង​អាច​មាន​ឥទ្ធិពល​ផ្សេងៗ​គ្នា​។​ ក្រៅពី​ការ​លួច​ទិន្នន័យ​ និង​ព័ត៌មាន​របស់​យើង​ ឯកសារ​របស់​យើង​ក៏​អាច​នឹង​ត្រូវ​បាន​កែប្រែ​ អានបន្ថែម

សុន្ទរកថា​បិទកម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​លើក​ទី​មួយ​

  សុន្ទរកថា​ដោយ​ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ ​អំឡុង​ពិធីជប់លៀង​បិទ​​​ កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ លើក​ទី​មួយ​ ឆ្នាំ​ ២០១៨ នៅ​សណ្ឋាគារ​សុខា​សៀមរាប​ ថ្ងៃ​ទី​ ២១​ ខែធ្នូ​ ឆ្នាំ​ ២០១៨ លោក​ លោកស្រី​ អ្នក​នាង​ កញ្ញា ​សាយ័ណ្ណ​សួស្តី​!​ ខ្ញុំ​សូម​ធ្វើការ​ចាប់ផ្តើម​ជាមួយ​ការ​អបអរសាទរ​ជាមួយនឹង​ការ​បូក​សរុប​ដ៏​ជោគជ័យ​នៃ​កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​លើក​ទី​មួយ​ ព្រមទាំង​ស្វាគមន៍​អ្នក​ទាំងអស់​គ្នា​ចូលរួម​ពិសារ​ភោ​ជ​នា​អាហារ​ពេល​ល្ងាច​នៅ​ក្នុង​ពិធីជប់លៀង​បិទ​កម្មវិធី​នៅ​រាត្រី​នេះ​។ នៅ​ក្នុង​រយៈពេល​ប្រាំ​ថ្ងៃ​នៃ​ព្រឹត្តិការណ៍​នេះ​ យើង​ទាំងអស់​គ្នា​បាន​ធ្វើការ​ជាមួយ​គ្នា​នៅ​លើ​ប្រធានបទ​សំខាន់ៗ​ដូច​ជា​ ប្រភព​កូដ​បើក​ទូលាយ​សម្រាប់​ភាពល្អ​ប្រសើរ​ គំនិត​ច្នៃប្រឌិត​សង្គម​ ទិន្នន័យ​បើក​ទូលាយ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​។​ វា​បាន​ក្លាយ​ជាស​ប្តា​ហ៍​មួយ​ ពោរពេញ​ទៅ​ដោយ​ភាពស្វិតស្វាញ​ និង​ផ្លែផ្កា​បំផុត​ ដែល​ក្នុង​នោះ​រួម​មាន​ សិក្ខាសាលា​ជាមួយ​ការ​អនុវត្ត​ផ្ទាល់​ វគ្គ​ដឹកនាំ​ក្រុម​ ការ​បង្រៀន​ វេទិកា​ពិភាក្សា​ និង​ដំណើរ​កំសាន្ត​។​​ ​យើង​មិន​ត្រឹមតែ​បាន​រៀនសូត្រ​ពី​បទ​ពិសោធន៍​នានា​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​តែ​មួយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​យើង​ក៏​ទទួល​បាន​ឱកាស​ ដើម្បី​ស្តាប់​ពី​គម្រោង​នានា​ដែល​កំពុង​ដំណើរការ​នៅ​ក្នុង​បណ្តា​ប្រទេស​ដទៃ​ទៀត​ អានបន្ថែម

ដំណាក់កាល​សំខាន់ៗ​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​ប្រកបដោយ​ជោគជ័យ

​លោក​ Victor​ Logos​ មក​ពី​ប្រទេស​ម៉ុ​ល​ដា​វី​ គឺជា​សហគ្រិន​ម្នាក់​ដែល​បាន​រស់នៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល​២​ ឆ្នាំ​មក​ហើយ​។​ គាត់​គឺជា​ស្ថាបនិក​ និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Cambo​ Market​ ដែល​ជា​គេហទំព័រ​សេវាកម្ម​ដឹក​ជញ្ជូន​គ្រឿងទេស​។​ ​ជា​ជាង​ការ​ចាប់ផ្តើម​ជាមួយនឹង​រឿង​រ៉ាវ​ជោគជ័យ​ គាត់​ចាប់ផ្តើម​ពី​រឿង​រ៉ាវ​បរាជ័យ​ក្នុង​ការ​ចាប់ផ្តើម​ជំនួញ​លើក​ដំបូង​របស់​គាត់​។​ តាម​រយៈ​ការ​ចែករំលែក​ការ​វិភាគ​ជុំវិញ​ភាព​បរាជ័យ​របស់​ក្រុមហ៊ុន​របស់​គាត់​។ គាត់​អាច​បង្ហាញ​អ្នកចូលរួម​បាន​យ៉ាង​ច្បាស់​ថា​ តើ​ដំបូន្មាន​របស់​គាត់​ពិតជា​មាន​សារៈសំខាន់​ ចំពោះ​វិធីសាស្ត្រ​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​ប្រកបដោយ​ជោគជ័យ​។​ ការ​ចែករំលែក​របស់​គាត់​ ចាប់ផ្តើម​ពី​មូលដ្ឋាន​គំនិត​ប្រកបដោយ​ជោគជ័យ​ទៅ​កាន់ការ​អនុវត្ត​។​ Logos​ បាន​ចែករំលែក​ទៅ​កាន់​អ្នកចូលរួម​អំពី​ របៀប​បង្កើត​មូលដ្ឋាន​ក្នុង​ការ​ធ្វើ​អាជីវកម្ម​។​ គាត់​បាន​ចែករំលែក​មូលដ្ឋាន​សំខាន់ៗ​ដូច​ជា​ ការ​កំណត់​បញ្ហា​ ការ​បង្កើត​ដំណោះស្រាយ​ ការ​ស្វែងរក​អតិថិជន​ និង​ការ​សាកល្បង​ដំណោះស្រាយ​តាម​រយៈ​ការ​សិក្សា​ទៅ​លើ​អតិថិជន​។​ ក្រោយ​ពី​ដំណាក់​កាលយ៉ាង​ម៉ត់ចត់​នេះ​ លោក​អ្នក​នឹង​មានគំនិត​រួចរាល់​សម្រាប់​ការ​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​។​ Logos​ ក៏​បាន​បង្ហាញ​អ្នកចូលរួម​អំពី​ការ​អនុវត្ត​ដំណើរការ​អាជីវកម្ម​ផង​ដែរ​។​ ដំណើរការ​ទាំងនោះ​មាន​ដូច​ជា​ការ​រៀបចំ​ផែនការ​ថវិកា​ យុទ្ធសាស្ត្រ​ទីផ្សារ​ ការ​កំណត់​គោលដៅ​ជោគជ័យ​ និង​ការ​ប្រើប្រាស់​មតិយោបល់​របស់​អតិថិជន​។​ លោក​ Logos​ ក៏​បាន​សង្កត់ធ្ងន់​ទៅ​លើ​បទ​ពិសោធន៍​អតិថិជន​ និង​មតិយោបល់​របស់​អតិថិជន​។​ លោក​បាន​ប្រាប់​អ្នកចូលរួម​ថា​ “​នៅ​ចុងបញ្ចប់​ រាល់​មតិយោបល់​របស់​អតិថិជន​ គឺ​ការ​យល់​ឃើញ​របស់​អតិថិជន​ អានបន្ថែម

ការ​បើក​កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​មាន​កិត្តិយស​ក្នុង​ការ​រៀបចំ​កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០១៨​ លើក​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា​។​ កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០១៨​ រយៈពេល​៥​ថ្ងៃនេះ​ ផ្តោត​សំខាន់​ទៅ​លើ​ប្រធានបទ​ធំៗ​ចំនួន​ ៤​ ដូច​ជា​ កម្មវិធី​ប្រភព​កូដ​បើក​ទូលាយ​សម្រាប់​ភាពល្អ​ប្រសើរ​ ទិន្នន័យ​បើក​ទូលាយ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ គំនិត​ច្នៃប្រឌិត​សម្រាប់​សង្គម​ និង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​ នៅ​ក្នុង​កម្មវិធី​នេះ​មានកម្ម​វិធី​ចម្រុះ​ជា​ច្រើន​ដូច​ជា​ សិក្ខាសាលា​ វគ្គ​ប្រឹក្សា​យោបល់​ ការ​បង្រៀន​ ទស្សនកិច្ច​សិក្សា​ ដែល​មាន​គោលបំណង​សំខាន់​ សម្រាប់​ផ្តល់​ឱកាស​ដល់​អ្នកចូលរួម​ក្នុង​ការ​រៀនសូត្រ​ និង​យល់​ដឹង​អំពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​សុវត្ថិភាព​ ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម​ និង​បរិស្ថាន​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ​។ ​លោក​ ធី​ ទ្រី​ នាយក​ប្រ​តិ​ប​តិ្ត​ នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ចាប់ផ្តើម​កម្មវិធី​នេះ​ជាមួយ​ស​ុន្ទ​រក​ថា​ស្វាគមន៍កម្មវិធី​ ដើម្បី​ស្វាគមន៍​អ្នកចូលរួម​ និង​ភ្ញៀវ​កិត្តិយស​ ដែល​អញ្ជើញ​មក​ពី​ ក្រសួង​ ដៃគូ​នៃ​ Open​ Development​ Mekong​ ស្ថាប័នឯកជន​ អានបន្ថែម

សុន្ទរកថា​​របស់​​ លោក​​ ម៉ុ​ក​ ខេមរា​ ប្រធាន​នាយកដ្ឋាន​រដ្ឋាភិបាល​អេ​ឡិ​ក​ត្រូ​និ​ច​​ និង​ជា​តំណាង​នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍

        សុន្ទរកថា​ដោយ​ លោក​​ ម៉ុ​ក​ ខេមរា​ ប្រធាន​នាយកដ្ឋាន​រដ្ឋាភិបាល​អេ​ឡិ​ក​ត្រូ​និ​ច​ ​នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ​អំឡុង​ពិធី​ប្រកាស​បើក​ កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ លើក​ទី​មួយ​ ឆ្នាំ​ ២០១៨ នៅ​សណ្ឋាគារ​សុខា​សៀមរាប​ ថ្ងៃ​ទី​ ១៧​ ខែធ្នូ​ ឆ្នាំ​ ២០១៨ អរុណសួស្តី! លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ ​លោក​ Norbert​ Klein​ ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ អ្នកស្រី​ Pyrou​ Chung​ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​គម្រោង​កិច្ច​ផ្តួចផ្តើម​ទិន្នន័យ​បើក​ទូលាយ​ដើម្បី​ការ​អភិវឌ្ឍ​ (ODI)​ របស់​អង្គការ​វិទ្យាស្ថាន​គ្រប់គ្រង​បូព៌ា​ប​ញ្ចឹ​ម​ (EWMI) អ្នកស្រី​ Puangchomphu​ Rammuang​ អ្នកគ្រប់គ្រង​ផ្នែក​កៀរគរ​ធនធាន​នៃ​ អានបន្ថែម

សុន្ទរកថា​បើក​របស់​លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​

        សុន្ទរកថា​ដោយ​ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ ​អំឡុង​ពិធី​ប្រកាស​បើក​ កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ លើក​ទី​មួយ​ ឆ្នាំ​ ២០១៨ នៅ​សណ្ឋាគារ​សុខា​សៀមរាប​ ថ្ងៃ​ទី​ ១៧​ ខែធ្នូ​ ឆ្នាំ​ ២០១៨ ភ្ញៀវ​កិត្តិយស​ លោក​ លោកស្រី​ អ្នកនាង កញ្ញា សូម​គោរព​៖ លោក​ ម៉ុ​ក​ ខេមរា​ ប្រធាន​នាយកដ្ឋាន​រដ្ឋាភិបាល​អេ​ឡិ​ក​ត្រូ​និ​ច​ និង​ជា​តំណាង​នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ​លោក​ Norbert​ Klein​ ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ អ្នកស្រី​ Pyrou​ Chung​ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​គម្រោង​កិច្ច​ផ្តួចផ្តើម​ទិន្នន័យ​បើក​ទូលាយ​ដើម្បី​ការ​អភិវឌ្ឍ​ (ODI)​ របស់​អង្គការ​វិទ្យាស្ថាន​គ្រប់គ្រង​បូព៌ា​ប​ញ្ចឹ​ម​ អានបន្ថែម

ភាព​​ជោគ​ជ័យ​នៃ​មូលនិធិ​ពានរង្វាន់​គ្រាប់ពូជ​ច្នៃប្រឌិតឆ្នាំ​ ២០១៧

ខណៈ​ពេល​ដែល​យើង​កំពុង​តែ​ខិត​ជិត​ដើម្បី​ប្រារព្ធ​កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ឆ្នាំ​ ២០១៨​ យើង​សូម​ធ្វើការ​ឆ្លុះ​បញ្ចាំង​ពី​កម្មវិធី​ខែ​ម​កម្រិត​ថ្នាក់​តំបន់​ទន្លេមេគង្គ​កាលពី​ឆ្នាំ​មុន​។​ នៅ​ឆ្នាំ​ ២០១៧​ គម្រោង​ចំនួន​ប្រាំ​ត្រូវ​បាន​ជ្រើសរើស​ចេញពី​តំបន់​មេគង្គ​ក្រោម​ ដើម្បី​ទទួល​បាន​មូលនិធិ​ពី​កម្មវិធី​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ ដែល​មានឈ្មោះ​ថា​ “​មូលនិធិ​ពានរង្វាន់​គ្រាប់ពូជ​ច្នៃប្រឌិត​”​។​

កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ ២០១៨៖​ កម្មវិធី​បោះជំរុំ​បច្ចេកវិទ្យា​ដំបូង​បង្អស់​នៅ​ប្រទេស​កម្ពុជា​

​កម្មវិធី​បោះជំរុំ​បច្ចេកវិទ្យា​ដំបូង​បង្អស់​នៅ​ប្រទេស​កម្ពុជា​ ដែល​ជា​កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ មាន​រយៈពេល​ ៥​ ថ្ងៃ​ នឹង​ត្រូវ​បាន​ប្រារព្ធ​នៅ​ក្នុង​ខេត្តសៀមរាប​ស​ប្តា​ហ៍​ក្រោយ​។​ នៅ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ យើង​ពិតជា​មាន​ក្តី​រំភើប​នឹង​ចូលរួម​រៀបចំ​ការ​ចែករំលែក​ចំនេះដឹង​ស្តី​ពី​ប្រធានបទ​សំខាន់ៗ​ដូច​ជា​ សន្តិសុខ​ប្រព័ន្ធ​អ៊ីនធឺណិត​ ប្រភព​កូដ​បើក​ទូលាយ​ គំនិត​ច្នៃប្រឌិត​សង្គម​ និង​គុណប្រយោជន៍​នៃ​ទិន្នន័យ​បើក​ទូលាយ​។​ ការ​បោះជំរុំ​នេះ​នឹង​នាំ​មក​ជាមួយ​គ្នា​នូវ​អ្នកចូលរួម​ចម្រុះ​ដែល​មក​ពី​វិស័យ​សាធារណៈ​ វិស័យ​ឯកជន​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដើម្បី​រៀនសូត្រ​ពី​របៀប​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រកបដោយ​សុវត្ថិភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សង្គម​ និង​បរិស្ថាន​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ​។​ ផ្នែក​មួយ​ដែល​កាន់តែ​រំភើប​ជាងគេ​បំផុត​នៃ​ការ​បោះជំរុំ​នោះ​គឺ​ ឱកាស​សម្រាប់​អ្នកចូលរួម​ដើម្បី​ទទួល​បាន​មូលនិធិ​គំនិត​ច្នៃប្រឌិត​សង្គម​សម្រាប់​គម្រោង​ផ្ទាល់ខ្លួន​របស់​ពួក​គេ​។​ គោលដៅ​ចម្បង​របស់​យើង​ គឺ​ដើម្បី​ឱ្យ​អ្នកចូលរួម​នាំ​យក​មេរៀន​ដែល​ពួក​គេ​ទទួល​បាន​ពី​ការ​បោះជំរុំ​នេះ​ និង​អាច​ប្រើប្រាស់​វា​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ប្រឈម​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ​។​ យើង​នឹង​ធ្វើការ​ផ្តល់​មូលនិធិ​សម្រាប់​គម្រោង​ចំនួន​បី​ ដើម្បី​ធ្វើការ​សាកល្បង​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​ទាក់ទង​ទៅ​នឹង​វិធីសាស្ត្រ​នានា​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រឈម​នានា​នៅ​ក្នុង​អាជីវកម្ម​ ឬ​ក្នុង​សហគមន៍​របស់​ពួក​គេ​។​ អ្នក​អាច​អាន​បន្ថែម​អំពី​កម្មវិធី​បោះជំរុំ​នេះ​ រួម​ទាំង​ការ​ប្រមើល​ពី​អ្នក​រៀបចំ​កម្មវិធី​នេះ​ផ្ទាល់​ នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​វិទ្យុ​សំលេង​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​ រៀប​រៀង​ដោយ​ សុខ​ សុ​ភ័​ក្ត្របញ្ញា​។​  

ម្ចាស់ផ្ទះ​លើក​ដំបូង​ សម្រាប់​ មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ លើក​ទី​ ៥​ នៅ​ក្រៅប្រទេស​ថៃ​ (​នៅ​ឆ្នាំ​ ២០១៧)​ និង​ កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០១៨​លើក​ទី​ ១​ នៅ​ប្រទេស​កម្ពុជា​

មេគង្គ​ អាយ​ស៊ី​ធី​ខែ​ម​ គឺជា​សិក្ខាសាលា​ក្នុង​តំបន់​រយៈពេល​មួ​យស​ប្តា​ហ៍​ ដែល​រៀបចំ​ឡើង​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង​។​ សិក្ខាសាលា​នេះ​លើកកម្ពស់​ ការ​បង្កើន​ជំនាញ​និង​ការ​ចែករំលែក​បទ​ពិសោធន៍​ ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទំនាក់ទំនង​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ សុខភាព​សហគមន៍​ និង​អង្គការ​សង្គម​ស៊ី​វិល​។​ មេ​គ​ង្គ ​អាយ​ស៊ី​ធី​ខែ​ម​ ត្រូវ​បាន​រៀបចំ​ជា​លើក​ដំបូង​ ដោយ​ Thai​ Fund​ Foundation​ នៅ​ប្រទេស​ថៃ​ ក្នុង​ឆ្នាំ​ ២០០៨​ ហើយ​មាន​អ្នកចូលរួម​ មក​ពី​ប្រទេស​មហា​អនុ​តំបន់​ទន្លេមេគង្គ​ (​កម្ពុជា​ ឡាវ​ មី​យ៉ា​ន់​ម៉ា​ ថៃ​ និង​ វៀតណាម​)​។​ អ្នកចូលរួម​ គឺជា​អ្នកបច្ចេកទេស​ អ្នកធ្វើការ​ងារ​សហគមន៍​  ​អ្នកបម្រើ​ការ​វិស័យ​សុខាភិបាល​ សកម្មជន​សិទ្ធិ​មនុស្ស​ និង​អ្នក​សារព័ត៌មាន​ ដែល​ផ្តោត​លើ​បញ្ហា​ការ​អភិវឌ្ឍ​ រួម​ទាំង​សិស្ស​និស្សិត​នានា​។​ ២០១៧​ ជា​ឆ្នាំ​ដំបូង​ ដែល​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​លើក​ទី​ ៥​ ត្រូវ​បាន​រៀបចំ​ឡើង​ នៅ​ខាងក្រៅ​ប្រទេស​ថៃ​ ហើយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​បាន​ធ្វើ​ជា​ម្ទា​ស់​ផ្ទះ​ អានបន្ថែម